ប្រទេសកម្ពុជា

ប្រទេសកម្ពុជាមានផ្ទៃដី១៨១,០៣៥គីឡូម៉ែតការ៉េដែលមានរូបបិយប័ណ្ណ រៀល(REL)។

ប្រទេសនេះស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ខាងត្បូងឧបទ្វីបឥណ្ឌូចិន ដែលមានប្រជាជន

ភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ ហើយក៏បានលាយឡំផងដែលនូវជនជាតិ

ចាម និងជនជាតិដ៏ទៃច្រើនទៀតរស់នៅតាម តំបន់ដាច់ស្រយាល។  ប្រទេសកម្ពុជាមានព្រំ

ប្រទល់ជាប់ ប្រទេសឡាវខាងជើង វៀតណាមប៉ែកខាងកើតនិងអាគ្នេយ៏ ប្រទេសថៃនៅ

ខាងលិចនិងពាយ័ព្យ ឈូងសមុទ្រថៃប៉ែកនិរតី។ ព្រំប្រទល់សមុទ្រលាតសន្ធឹងប្រវែង

៤៤៣ គ.មតាមបណ្តោយឈូងសមុទ្រថៃ។ ទឹកសាបមានប្រភពនៅខ្ពង់រាបទីបេប្រទេសចិន

ហូរមកប្រទេសកម្ពុជាកាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង

ខេត្តព្រៃវែង មកបំពេញទន្លេសាប និងបឺងទន្លេសាបដែលជាប្រភព មច្ឆាជាតិដ៏សំខាន់នៃ

ប្រទេសកម្ពុជា។ ទីតាំងភូមិសាស្រ្តប្រទេសនេះ បានផ្តល់នូវភាពងាយស្រួលក្នុងវិស័យសេដ្ឋ

កិច្ចទេសចរណ៏ ជាមួយប្រទេសជិតខាង និងលើពិភពលោក។ដោយយោងទៅលើកូអរដោនេ

ភូមិសាស្រ្ត ប្រទេសកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និងទី១៥នៃរយះទទឹងខាងជើង

និងត្រង់ចន្លោះខ្សែស្របទី១០២ និង​១០៨ នៃរយះបណ្តោយខាងកើត។ នេះបញ្ជាក់ឲ្យឃើញ

ថា ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិច គឺក្តៅហើយសើម ម្យ៉ាងទៀតស្ថិតនៅក្នុងតំបន់អាស៊ី

មូសុង គឺសំបូរភ្លៀង ដែលជាតំបន់មានលក្ខណះល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិនិង

ដំណាំគ្រប់ប្រភេទ។

បាតុកចំនួន៣នាក់បានស្លាប់នៅ ទីក្រុងអាតែន (Athens)

មានប្រជាជនចំនួន៣នាក់ ដែលក្នុងនោះបុរសម្នាក់ និងស្រ្តី២នាក់ ព្រមទាំងទារកដែលទើបតែ មានអាយុ៤ខែម្នាក់ បានស្លាប់នៅលើជាន់ទី៣​ នៅអាគារប្រគុំតន្រី នៅកណ្តាលទីក្រុងអាតែន ប្រទេសក្រិច ។  បុគ្គលិកធានាគារក៏បានព្យាយាមពន្លត់អគ្គីភ័យនោះ ដោយបានបង្កើតឡើងដោយក្រុម អ្នកតវ៉ាដែលបានបោះគ្រប់ បែកចូលទៅក្នុងអាគារ ។

ពួកគេមានការខឹងសំបារយ៉ាងខ្លាំង ដោយពួកគេបានឈរនៅកាច់ជ្រុងផ្លូវ​ ដាក់សំណាញ់ដើម្បីការពារផ្ទះរបស់ពួកគេ ហើយនឹងបានបង្កើតភាពចលាចល នៅតាមផ្លូវ ដែលធានាគារធ្លាប់បានធ្វើដំណើរ។

កំហឹងរបស់ពួកគេកាន់តែ ខ្លាំងឡើងៗ ដោយពួកគេបានយកដំថ្មធំៗ ឆ្ពោះទៅអាគារសភា ប្រទេសក្រិច ។  បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយប៉ូលីសរួចមក , មន្ត្រីការពារ នឹងប៉ូលីសម្នាក់ត្រូវរងរបួស បន្ទាប់មក ប្រជាពលរដ្ឋជាង១០០នាក់ព្យាយាមកប់ដំថ្មចូលទៅក្នុងអាគារ ដោយស្រែកទាមទារឲ្យបំបាត់ចោល ផ្ទះដែលរកស៊ីផ្លូវភេទ ។

បញ្ចេញមតិ